ការណែនាំ
UX/UI Design គឺជាការរចនាផលិតផលដែលផ្តោតទៅលើការប្រើប្រាស់ប្រព័ន្ធឌីជីថល ដូចជាគេហទំព័រ និងកម្មវិធីទូរស័ព្ទដៃ។ UX/UI Design ចូលរួមក្នុងការផ្តល់អោយនូវអ្វីដែលពិសេសចំពោះអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ដ៏ល្អ និងងាយស្រួលក្នុងការប្រើប្រាស់។
លើកម្មវិធី ឬ គេទំព័រ ជាឧទាហរណ៍មានដូចជាកម្មវិធីធនាគារ កម្មវិធីបញ្ជាទិញទំនេញ កម្មវិធីសម្រាប់កម្មសាន្តមាន Youtube facebook ដែលយើងរាល់គ្នាបានប្រើប្រាស់រាល់ថ្ងៃនេះ ទាំងអស់នេះហើយយើងហៅថាជាផលិតផលឌីជីព្រោះយើងអាចទាញយកមកប្រើប្រាស់បានលើទូរស័ព្ទដៃ ឬ Device ផ្សេងៗបានផងដែរ ។
UX Design គឺជាការរចនាបទពិសោធន៍អ្នកប្រើប្រាស់។ UX Designer អាចជួយបង្កើតបទពិសោធន៍ដ៏ល្អសម្រាប់អ្នកប្រើប្រាស់តាមរយៈការស្រាវជ្រាវ និងការបញ្ចូលគំនិតរចនាដើម្បីធ្វើឱ្យប្រព័ន្ធដំណើរការបានល្អ និងមានប្រសិទ្ធិភាព។.
តើអ្វីជាការរចនា UX ?
UX Design គឺជាការរចនាបទពិសោធន៍អ្នកប្រើប្រាស់។ UX Designer អាចជួយបង្កើតបទពិសោធន៍ដ៏ល្អសម្រាប់អ្នកប្រើប្រាស់តាមរយៈការស្រាវជ្រាវ និងការបញ្ចូលគំនិតរចនាដើម្បីធ្វើឱ្យប្រព័ន្ធដំណើរការបានល្អ និងមានប្រសិទ្ធិភាព។
តួនាទីនៃ UX Designer:
- ស្រាវជ្រាវអ្នកប្រើប្រាស់ ដើម្បីយល់អំពីតម្រូវការនិងបញ្ហារបស់ពួកគេ។
- បង្កើត Wireframes និង Prototypes ដើម្បីបង្ហាញប្លង់និងរបៀបដំណើរការផលិតផល។
- ធ្វើតេស្តអ្នកប្រើប្រាស់ ដើម្បីធានាថាផលិតផលមានប្រសិទ្ធិភាពនិងងាយស្រួលក្នុងការប្រើប្រាស់។
- កែលម្អផលិតផលដោយផ្អែកលើមតិយោបល់និងទិន្នន័យស្រាវជ្រាវ។
"ការរចនា UX មិនមែនធ្វើឡើងតែមួយជំហ៊ានទេ ប៉ុន្តែត្រូវគិតពីមួយជំហានដ៏យកចិត្តទុកដាក់ដើម្បីធានាថារចនានូវកម្មវិធីទូរស័ព្ទ ឬ គេហទំព័រ និង ផលិតផលឌីជីថលផ្សេងទៀតអាចបំពេញតាមតម្រូវការនិងផ្តល់សុខស្រួលដល់អ្នកប្រើប្រាស់យ៉ាងពិតប្រាកដ។"
អ្វីទៅជាបទពិសោធន៍ក្នុង UX ?
មានន័យថាបទពិសោធន៍ដែលអ្នកប្រើប្រាស់ទទួលបាននៅពេលដែលពួកគេប្រើប្រាស់ផលិតផលឌីជីថល។ វាគ្របដណ្តប់អ្វីៗដែលអ្នកប្រើប្រាស់មានអារម្មណ៍ និងអន្តរកម្មជាមួយផលិតផលចាប់ពីពេលពួកគេចូលដំណើរការផលិតផលរហូតដល់ពេលពួកគេបញ្ចប់ការប្រើប្រាស់។
ផ្នែកនៃបទពិសោធន៍នៃកម្មវិធីផ្សេងៗ
- ភាពងាយស្រួលក្នុងការប្រើប្រាស់ (Usability):
- អ្នកប្រើប្រាស់អាចប្រើប្រាស់ផលិតផលបានយ៉ាងងាយស្រួល និងឆាប់យល់នូវអ្វីដែលមានក្នុងគេហទំព័រ។
- ការរៀបចំ និងការស្វែងរកព័ត៌មាន (Information Architecture):
- ទិន្នន័យ និងព័ត៌មានផផ្សេងៗលើគេហទំព័រ និងកម្មវិធីទូរស័ព្ទដៃត្រូវរៀបចំយ៉ាងច្បាស់លាស់ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់អាចស្វែងរក និងប្រើប្រាស់បានយ៉ាងឆាប់រហ័ស។
- ភាពរលូននៃការប្រើប្រាស់ (Interaction Design):
- ការអន្តរកម្មរវាងអ្នកប្រើប្រាស់និងផលិតផលត្រូវតែរលូន និងមានភាពទាក់ទាញ។ ប្រព័ន្ធត្រូវឆ្លើយតបដោយរលូននិងមិនធ្វើឱ្យអ្នកប្រើប្រាស់មានការទំនងល្អ។
- ការរចនាដ៏ទាក់ទាញ (Visual Design):
- រូបរាង និងការរចនារគេហទំព័រ ឬ កម្មវិធី ទាក់ទាញ។ ការប្រើប្រាស់ពណ៌, ប្លង់, និងបរិបទរចនាត្រូវតែសមស្រប និងធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ល្អ។
- បទពិសោធន៍ផ្ទាល់ខ្លួន (Personalization):
- ផលិតផលត្រូវអាចផ្ទៀងផ្ទាត់និងកែសំរួលតាមតម្រូវការនិងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ដោយផ្ទាល់។
គោលបំណងនៃ UX Design គឺ៖
- ធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថាបានទទួលសេវាកម្មល្អ។
- បង្កើតបទពិសោធន៍ប្រើប្រាស់ដែលមិនមានបញ្ហា និងច្នៃប្រឌិត។
- ធ្វើឱ្យផលិតផលឌីជីថលមានភាពទាក់ទាញ និងងាយស្រួលក្នុងការប្រើប្រាស់។
អ្វីជាការរចនា UI?
UI Design (User Interface Design) គឺជាការរចនាមុខមាត់និងផ្ទាំងប្រើប្រាស់ដែលអ្នកប្រើប្រាស់អាចមើលឃើញនិងអន្តរកម្មជាមួយផលិតផលឌីជីថល ដូចជា គេហទំព័រ និងកម្មវិធីទូរស័ព្ទ។ គោលដៅរបស់ UI Design គឺធានាថាផ្ទាំងប្រើប្រាស់មានសម្រស់ ទាក់ទាញ និងងាយស្រួលក្នុងការប្រើប្រាស់។
តួនាទីនៃ UI Designer:
- ការរចនាផ្ទាំងប្រើប្រាស់ (Visual Design):
- UI Designer រចនារូបរាងនិងផ្ទាំងប្រើប្រាស់ដែលអ្នកប្រើប្រាស់មើលឃើញ ដោយប្រើប្រាស់ពណ៌ ប្លង់ ប៊ូតុង និងរចនាបែបផ្សេងៗដើម្បីធ្វើឱ្យមានសម្រស់និងទាក់ទាញ។
- ការជ្រើសរើសពណ៌ និងប្លង់ (Color and Layout Selection):
- UI Designer ជ្រើសរើសពណ៌ និងប្លង់ដែលសមស្របនិងមើលទៅមានសម្រស់ ដើម្បីធានាថាផលិតផលមានរូបរាងទាក់ទាញនិងងាយស្រួលក្នុងការប្រើប្រាស់។
- ការរចនាអន្តរកម្ម (Interaction Design):
- UI Designer រចនាអន្តរកម្មរវាងអ្នកប្រើប្រាស់និងផលិតផល ដោយបង្កើតប៊ូតុង ល្បឿនប្រតិកម្ម និងលក្ខណៈពិសេសផ្សេងៗ ដើម្បីធ្វើឱ្យការប្រើប្រាស់រលូននិងងាយស្រួល។
- ការសម្រួលការប្រើប្រាស់ (Ease of Use):
- UI Designer ផ្តោតទៅលើការរចនាដែលធានាថាអ្នកប្រើប្រាស់អាចប្រើប្រាស់ផលិតផលបានយ៉ាងងាយស្រួល និងរលូន។
វីដែលអ្នកអាចរំពឹងទុកពីអាជីព UX/UI Design នៅកម្ពុជា
UX/UI Design កំពុងតែមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារកម្ពុជា។ អាជីពនេះផ្តល់ឱកាសដ៏ល្អសម្រាប់អ្នកដែលចង់ចូលរួមក្នុងការរចនានិងការបង្កើតផលិតផលឌីជីថល។
ហេតុអ្វីបានជាអាជីព UX/UI Design គឺមានតម្លៃ?
1. តម្រូវការខ្ពស់:
- ការរីកចម្រើននៃបច្ចេកវិទ្យានិងបណ្ដាញអ៊ីនធឺណិតនៅកម្ពុជាកំពុងធ្វើឱ្យមានតម្រូវការចំពោះ UX/UI Designers ច្រើនឡើងជាបន្តបន្ទាប់។
- ក្រុមហ៊ុនបច្ចេកវិទ្យានិងក្រុមហ៊ុនផ្សេងៗ កំពុងតែស្វែងរកអ្នករចនាដើម្បីធ្វើឱ្យផលិតផលរបស់ពួកគេមានប្រសិទ្ធភាព និងទាក់ទាញអ្នកប្រើប្រាស់។
2. ប្រាក់ខែខ្ពស់និងអត្ថប្រយោជន៍:
- UX/UI Designers នៅកម្ពុជាមានឱកាសទទួលប្រាក់ខែខ្ពស់ បើប្រៀបធៀបទៅនឹងវិស័យផ្សេងៗ។
- គ្រូបង្រៀន UX/UI Design និងអ្នកជំនាញក៏មានឱកាសទទួលបានប្រាក់ខែបន្ថែម និងអត្ថប្រយោជន៍ផ្សេងៗ។
3. អាជីពមានអនាគត:
- UX/UI Design គឺជាអាជីពដែលមានអនាគតល្អ នឹងអាចអភិវឌ្ឍបានតាមរយៈការរីកចម្រើននៃបច្ចេកវិទ្យា។
- អ្នករចនា UX/UI អាចមានឱកាសប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងការងារជាច្រើន ប្រព័ន្ធផ្សព្វផ្សាយសង្គម មជ្ឈមណ្ឌលបច្ចេកវិទ្យា និងក្រុមហ៊ុនបណ្តាញអ៊ីនធឺណិត។
4. សមត្ថភាពច្នៃប្រឌិតនិងការរចនា:
- UX/UI Designers ត្រូវការសមត្ថភាពក្នុងការច្នៃប្រឌិតនិងការរចនា ដើម្បីបង្កើតបទពិសោធន៍ដ៏ល្អសម្រាប់អ្នកប្រើប្រាស់។
- អាជីពនេះអនុញ្ញាតឱ្យអ្នកអភិវឌ្ឍជំនាញនិងច្នៃប្រឌិតរបស់ខ្លួនដោយការអនុវត្តន៍និងការសិក្សាបន្ថែម។
គុណសម្បត្តិនៃការរៀន UX/UI Design
- ការអភិវឌ្ឍជំនាញនិងការងារការប្រកបដោយទំនួលខុសត្រូវ: UX/UI Design គឺជាវិជ្ជាជីវៈដែលអាចអភិវឌ្ឍនិងមានសក្តានុពលអាជីពបានយ៉ាងខ្លាំង។
- ការចូលរួមក្នុងការច្នៃប្រឌិតនិងបង្កើត: UX/UI Designers អាចចូលរួមក្នុងការច្នៃប្រឌិតនិងបង្កើតផលិតផលឌីជីថលដែលអាចបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។
- ឱកាសការងារក្នុងវិស័យបច្ចេកវិទ្យា: UX/UI Designers មានឱកាសការងារក្នុងវិស័យបច្ចេកវិទ្យានិងសេវាសហគ្រាសបច្ចេកវិទ្យាឌីជីថល។
ចូលរួម Future.bit Academy Cambodia ដើម្បីរៀនពី UX/UI Design និងក្លាយជាអ្នកជំនាញក្នុងវិស័យនេះ!